ADB ផ្ដល់ហិរញ្ញប្បទាន នូវទឹកប្រាក់២៥០លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តន៍គម្រោងចំនួន៤

(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្រាប់គម្រោង និងកម្មវិធីចំនួន៤ ដែលមានទឹកប្រាក់សរុបជិត ២៥០លានដុល្លារអាមេរិក។

ក្តៅៗ! អគ្គិភ័យកំពុងឆេះរោងចក្រមួយកន្លែង នៅខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញជួយអន្តរាគមន៍

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ទី២៤ ខែតុលា ឆ្នាំ២០១៨នេះ មានករណីអគ្គិភ័យបាន និងកំពុងឆាបឆេះរោងចក្រមួយកន្លែង នៅខណ្ឌដង្កោ។ នេះបើតាមសមត្ថកិច្ច បានប្រាប់ភ្នាក់ងារព័ត៌មាននៅមុននេះបន្តិច។ នៅពេលនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍បាញ់ពន្លត់ហើយ៕

លោក ពូទីន និងលោក ត្រាំ ត្រៀមជួបមុខគ្នា​ម្តងទៀតក្នុង​ទីក្រុងប៉ារីស ចំពោះមុខភាពតានតឹង នៃសន្ធិសញ្ញា​នុយក្លេអ៊ែរ!

(ម៉ូស្គូ)៖ ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ នឹងជួបមុខគ្នាជាថ្មី​ម្តងទៀត​នៅក្នុងទីក្រុងប៉ារីស​ ប្រទេសបារាំង បន្ទាប់ពីមេដឹកនាំ​ទាំងពីរបានជួប​ពិភាក្សាជាផ្លូវការ​នៅទីក្រុងហ៊ែលស៊ីងគី ប្រទេស​ហ្វាំងឡង់ កាលពី​ប៉ុន្មាន​ខែមុន។ នេះបើតាមការ​ចេញផ្សាយដោយសារ​ព័ត៌មានចិន ស៊ីនហួរ ដកស្រង់​សម្តី​របស់ជំនួយការ​ប្រធានាធិបតី​រុស្ស៊ីលោក យូរី យូសាកូវ (Yuri Ushakov) នាព្រឹក​ថ្ងៃពុធ

ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត សន្យាថានឹងផ្ដន្ទាទោសលើជនមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក Khashoggi

(រីយ៉ាដ)៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud បានមានព្រះបន្ទូលថានឹងផ្ដន្ទាទោសលើជនទាំង ឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកសារព័ត៌មាន លោក Jamal Khashoggi ខណៈក្រុមសមាជិសភាអាមេរិក ខ្លះជឿជាក់ថាព្រះអង្គម្ចាស់រាជទាយាត Mohammed bin Salman ជាអ្នកបញ្ជាឱ្យគេសម្លាប់លោក Khashoggi។ នេះបើតាម

សហរដ្ឋអាមេរិក មានអាវុធអាចបំផ្លាញពិភពលោក១០ដង តែនៅតែចង់បានអាវុធបន្ថែមនោះគឺដោយសារតែចិន

(ម៉ូស្គូ)៖ អតីតសមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Ron Paul បាននិយាយថាសហរដ្ឋអាមេរិកមានអាវុធ ដែលអាចបំផ្លាញពិភពលោក១០ដង ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែត្រូវការអាវុធបន្ថែមទៀតដោយសារតែចិន។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។ លោក Ron Paul ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ

អារ៉ាប៊ីសាអូឌីត​អះអាងថា «មិនដើរតាម​គន្លងចាស់​កាលពី​ឆ្នាំ១៩៧៣» ដោយឈប់​លក់ប្រេងឲ្យ​អាមេរិក​នោះឡើយ

(ឡុងដ៍)៖ រដ្ឋមន្ត្រីថាមពល​អារ៉ាប៊ីសាអូឌីត ខាលីដ អាល់ហ្វាលី (Khalid al-Falih) បាននិយាយថា អារ៉ាប៊ីសាអូឌីត​គ្មានបំណងបញ្ឈប់​ការលក់ប្រេងឱ្យ​បណ្ដាប្រទេស​លោកខាងលិច​ ដូចដែលខ្លួនធ្លាប់​បានធ្វើកាល​ពីឆ្នាំ១៩៧៣ ឡើយ​ហើយថា​នឹងមិនយកបញ្ហា​ប្រេង ទៅលាយឡំនឹង​រឿងនយោបាយ​ជាដាច់ខាត។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។ លោក Khalid al-Falih

ក្តៅៗ! គ្រោះរញ្ជួយដី៦.៧រ៉ិចទ័រ វាយប្រហារភាគនិរតីកាណាដា

(កាណាដា)៖ យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយដីមួយមានកម្រិត​៦.៧រ៉ិចទ័រ បានវាយប្រហារ​​ដែនសមុទ្រភាគនិរតីប្រទេសកាណាដា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃ​​​ចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។ ទីភ្នាក់ងារ USGS បានឲ្យដឹងថា ចំណុចរំញ័រនៃគ្រោះធម្មជាតិខាងលើ មានជម្រៅ៣៣គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រ នៅចម្ងាយ​ប្រហែល១៩០គីឡូម៉ែត្រ ភាគនិរតីក្រុង Port Hardy

រុស្ស៊ី៖ ប្រទេស​ណាហ៊ាន​វាយប្រហារ​បេឡារុស គឺមិនខុស​ពីវាយប្រហាររុស្ស៊ី​ឡើយ!

(ម៉ូស្គូ)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបែលឡារុស លោក មីឃែល បាប៊ិច (Mikhail Babich) បាននិយាយថា ទីក្រុងម៉ូស្គូ​នឹងចាត់ទុករាល់ការវាយប្រហារណាមួយ​ ពីបរទេសប្រឆាំងនឹង​បែលឡារុស គឺជាការវាយប្រហារ​ប្រឆាំង​នឹងរុស្ស៊ី។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។ ការលើកឡើង​បែបនេះ​របស់​លោក Mikhail

ចំនួនជនភៀសខ្លួនសម្រុកទៅតំបន់​ព្រំដែន​អាមេរិក-ម៉ិចស៊ីកូ កើនឡើង​ដល់ខ្ទង់​៥,០០០នាក់!

(ហ្គាតេម៉ាឡា)៖ ទីភ្នាក់ងារ​ជនភៀសខ្លួនហ្គាតេម៉ាឡា​បានទទួលស្គាល់ថា ជនភៀសខ្លួន​បន្ថែមជាង ១,០០០នាក់ បានឆ្លង​ព្រំដែន​ពីប្រទេស​ហុងដូរ៉ាស់ កាលពី​ថ្ងៃអាទិត្យ ហើយដែលនេះ​បានធ្វើឱ្យចំនួនជនភៀសខ្លួន​អាមេរិកកណ្ដាល ធ្វើដំណើរ​ទៅកាន់ព្រំដែន អាមេរិក និងម៉ិចសីកូ​កើនដល់ ៥,០០០នាក់។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។ ជាមួយគ្នានោះដែរ បើតាមអាជ្ញាធមិចស៊ីកូ បច្ចុប្បន្នចំនួនជន​ភៀសខ្លួន​នៅឯតំបន់ព្រំដែន​រវាងម៉ិចស៊ីកូ

ព្រះចៅ Salman នៃអារ៉ាប៊ីសាអូឌីត ចូលរួមរំលែកទុក្ខ​ក្រុមគ្រួសារ​អ្នកកាសែត ដែលបាន​ស្លាប់ក្នុងប្រទេស​តួកគី!

(រីយ៉ាដ)៖ ស្តេច​អារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់ឌុលឡាស៊ីស អាល់ ហ្សូដ (Salman bin Abdulaziz Al Saud) និង​ព្រះអង្គម្ចាស់ស្នងរាជ្យ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman)