ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅអាមេរិក កើនឡើងជាង ១០,០០០នាក់ហើយ!

(អាមេរិក)៖ យោងតាមសកលវិទ្យាល័យ Johns Hopkins ដែលជាអ្នកតាមដានជាប់ជានិច្ចលើស្ថានការណ៍នៃវីរុសកូរ៉ូណាថ្មី (COVID-19) ទាំងនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូលបានបង្ហាញតួលេខឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក កាន់ដល់ចំនួន១០,៣៣៥នាក់ហើយ ខណៈអ្នកឆ្លងកើនលើស៣៥ម៉ឺននាក់ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។ បន្ទាប់ពីមានករណីស្លាប់ថ្មីចំនួន៧៥៥នាក់បន្ថែមទៀត បានធ្វើឲ្យចំនួនស្លាប់នៅសហរដ្ឋអាមេរិក

ក្នុងសប្តាហ៍នេះ អាកាសធាតុក្តៅ នៅកម្ពុជា នឹងថមថយចុះបន្តិច ហើយនឹងអាចមានភ្លៀងធ្លាក់តាមតំបន់

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០។ ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ៖ ជ្រលងសម្ពាធ ទាបបង្កើនឥទ្ធិពលមកលើកម្ពុជា ។ ស្ថានភាពបែបនេះ

រដ្ឋមន្រ្តីក្រសួងអប់រំ៖ វិញ្ញាសារខ្មែរឆ្នាំនេះ គឺសុភាសិត ដែលពោលថា «ការពារប្រសើរជាងព្យាបាល»

លោក ហង ់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា បានបង្ហោះសារខ្លីលើគណនីហ្វេសប៊ុករបស់លោកឈ្មោះ Hangchuon Naron នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ថា វិញ្ញាសារតែងសេចក្តីខ្មែរ សម្រាប់ឆ្នាំនេះ គឺសុភាសិតខ្មែរមួយឃ្លា ដែលចែងថា ការពារប្រសើរជាងព្យាបាល។ លោក បន្តថា

នាយករដ្ឋមន្រ្តីជប៉ុន ត្រៀមដាក់ប្រទេសក្នុងគ្រា​អាសន្ន​ក្នុង​ពេលឆាប់ៗ ព្រោះ​ករណីឆ្លង COVID-19 មាន​សន្ទុះ​កើន​ឡើង!

(តូក្យូ)៖ ប្រភពពីមន្រ្តីរដ្ឋាភិបាលជប៉ុន​នាថ្ងៃចន្ទនេះបានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ននាពេលឆាប់ៗ ដោយសារតែមួយរយៈពេលចុងក្រោយនេះ ករណីឆ្លង COVID-19 នៅទីក្រុងតូក្យូ និងទីក្រុងធំៗដទៃទៀត មានការស្ទុះកើនឡើងខ្ពស់។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។ បច្ចុប្បន្នលោក អាបេ

នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ព្រោះអការៈរោគកូវីដ១៩ មិនព្រមធូរស្រាល

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការធ្វើតេស្ដសាជាថ្មី កាលពីថ្ងៃអាទិត្យ ដោយសារតែរោគសញ្ញា COVID-19 មិនទាន់ធូរស្រាល ១០ថ្ងៃបន្ទាប់ពីលោកអះអាងថា បានឆ្លងជំងឺរាតត្បាតសកលមួយនេះ។ នេះបើតាមវិមានដោននីងស្ទ្រីត (Downing Street) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ

បុរសខ្មែរ នៅអាមេរិកម្នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ និងដោយសារភាពយឺតយ៉ាវរបស់ក្រុមគ្រូពេទ្យ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកម្នាក់ទៀត បានទទួលមរណភាពដោយសារតែជំងឺកូវីដ១៩ កាលពីម៉ោង១១៖៤៥នាទីព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។ ពលរដ្ឋខ្មែរដែលទទួលមរណភាពដោយសារជំងឺកូវីដ១៩នេះ មានឈ្មោះ ពុជ រស្មី អាយុ៥៤ឆ្នាំ រស់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ យោងតាមលោក ជា ហួង ដែលជាមិត្តភក្តិបានបញ្ជាក់មកអង្គភាពព័ត៌មានឲ្យដឹងថា នៅមុនពេលជនរងគ្រោះឈានដល់បាត់បង់ជីវិត លោក

Hot News » ៣ថ្ងៃជាប់គ្នា ក្រសួងប្រកាសថា ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីនោះទេ មានតែអ្នកជាសះស្បើយ

(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា រយៈពេល៣ថ្ងៃជាប់គ្នាហើយ ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែករណីជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦១នាក់ នៃអ្នកឆ្លងសរុប១១៤នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន ទទួលបានមុននេះបន្តិច។ ករណីជាសះស្បើយ៣នាក់ថ្មីទៀតនេះ មានបរុសជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ

សម្តេច​តេ​ជោ ប្រកាសផ្អាក​មិន​ឲ្យ​នាំ​អង្ករ និង​ត្រី​ចេញពី​កម្ពុជា​

ភ្នំពេញ​៖​កាលពី​កន្លងទៅ​ថ្មីៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្អាក​មិន​ឲ្យ​នាំ​អង្ករ និង​ស្រូវ​ចេញទៅ​ក្រៅប្រទេស ហើយ​អនុញ្ញាត​ឲ្យ នាំចេញ​តែ​អង្ករ​ក្រអូប​តែប៉ុណ្ណោះ ព្រោះ​ពេលនេះ​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វី​ឌ​-១៩​។ ប៉ុន្តែ​កាលពី​ម្សិលមិញ​ថ្ងៃទី ៤ មេសា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានចេញ​បញ្ជា​ឲ្យ​ផ្អាក​ការនាំ​ត្រី​ចេញពី​ប្រទេស​ថែមទៀត ។ ទន្ទឹមនឹងនេះ គឺ​សម្តេច​ប្រមុខ​ដឹកនាំ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង​នៅតាម​ទីផ្សារ​មិនអោយ​មានការ​តម្លើងថ្លៃ​ត្រី និង​ហាមឃាត់​មិន​ឲ្យ​នាំ​ត្រី​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ឡើយ​នៅក្នុង​ស្ថានភាព​ដូច​សព្វថ្ងៃនេះ ដើម្បី​រក្សាទុក​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងប្រទេស

ឃាត់ខ្លួនគ្រូមន្តអាគមន៍ម្នាក់ ផុសថាមានលក់ខ្សែកបញ្ញេីរក្អែកស្នោ ដែលអាចការពារជំងឺបាន១០០ភាគរយ (COVID-19)

យោងតាមផេកហ្វេសបុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងថា៖ គ្រូមន្តអាគមន៍ម្នាក់ឈ្មោះ អ៊ុក សុវណ្ណដារារាជ្យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីករណីផុសព័ត៌មានមិនពិត ដោយបានផុសថាមានលក់ខ្សែកបញ្ញេីរក្អែកស្នោ ដែលអាចការពារជំងឺបាន១០០ភាគរយ (COVID-19)។ នៅថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ៥០នាទី ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា

គិលានុបដ្ឋាយិកាម្នាក់នៅសហរដ្ឋអាមេរិក យំរៀបរាប់ថា អាមេរិកកំពុងមានបញ្ហាធ្ងន់ធ្ងរដោយ ខ្វះខាតសម្ភារៈពេទ្យ សូម្បីតែម៉ាសពេទ្យក៏គ្មានពាក់ដែរ

(អាមេរិក)៖ គិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យមួយ ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក បានយំរៀបរាប់ប្រាប់ពិភពលោកតាមបណ្តាញសង្គមហ្វេសប៊ុកថា មន្ទីរពេទ្យនៅអាមេរិកកំពុងមានបញ្ហាធ្ងន់ធ្ងរណាស់ ដោយខ្វះខាតនូវសម្ភារៈពេទ្យក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ Covid-19 សូម្បីតែម៉ាសក៏គ្រូពេទ្យគ្មានពាក់ដែរ។ គិលានុបដ្ឋាយិការូបនោះបានលាឈប់ពីការងារ ហើយបានរៀបរាប់តាមរយៈវិដេអូយ៉ាងដូច្នេះថា៖ «ខ្ញុំលាឈប់ពីការងារហើយនៅថ្ងៃនេះ។ ខ្ញុំបានទៅធ្វើការ ហើយខ្ញុំត្រូវបានគេប្រគល់ការងារឲ្យមើលខុសត្រូវលើអ្នកជំងឺ COVID-19 ម្នាក់នៅផ្នែកសង្រ្គោះបន្ទាន់។ នៅផ្នែកសង្រ្គោះបន្ទាន់នោះត្រូវបានប្រែក្លាយ ទៅជាកន្លែងផ្ទុកអ្នកជំងឺ COVID-19 នៅទីនោះមិនមានគិលានុបដ្ឋាយិកាណាម្នាក់ពាក់ម៉ាសការពារឡើយ