Hot News » ដំណឹងល្អ៖ ក្រសួងប្រកាសថា គ្មានអ្នកឆ្លងថ្មីទេ នៅថ្ងៃនេះ ព្រមទាំងមានអ្នកជាសះស្បើយថ្មីម្នាក់

(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយចំនួនម្នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៥០នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦៤នាក់ នៃអ្នកឆ្លងសរុប១១៤នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន ទទួលបានមុននេះបន្តិច។

ទីក្រុងសិនជិនប្រទេសចិន ហាមឃាត់លែងឱ្យមានការបរិភោគសាច់ឆ្កែ និងឆ្មា

បច្ចុប្បន្នទីក្រុងសិនជិនកំពុងទទួលបានឈ្មោះល្អៗពីសារព័ត៌មានអន្តរជាតិ បន្ទាប់ពីវាបានក្លាយជាទីក្រុងដំបូងគេនៅប្រទេសចិន ដែលហាមឃាត់ការបរិភោគសត្វឆ្មា និងឆ្កែ។ តាមពិតបទប្បញ្ញត្តិថ្មីនេះ មិនត្រូវបានផ្តោតជាពិសេសទៅលើសត្វឆ្មា និងឆ្កែនោះទេ ប៉ុន្តែពិពណ៌នាអំពីប្រភេទសត្វណាដែលអាចបរិភោគបាន និងមួយណាដែលមិនអាចបរិភោគបាន។ សត្វដែលអនុញ្ញាតឱ្យបរិភោគបានរួមមាន សត្វក្នុងស្រុក បសុបក្សី និងប្រភេទសត្វក្នុងទឹក ហើយសត្វឆ្មា និងឆ្កែ មិនមាននៅក្នុងបញ្ជីទេ។ ក្នុងបញ្ជីក៏មិនមានសត្វកម្រ ដូចជាសត្វប្រចៀវ សត្វពង្រូល និងសត្វសំពោចផងដែរ។

ក្រសួងអប់រំ ស្នើ​ឲ្យផ្អាក​ដំណើរការ​អាជីវកម្ម​ក្លឹប​ហាត់ប្រាណ នៅ​ទូទាំង​ប្រទេស ជា​បណ្តោះ​អាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ១៩

(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ធ្វើការផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេស ជាបណ្ណោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។ វិធានការផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេស ត្រូវបានក្រសួងអប់រំ អះអាងថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕

កូរ៉េខាងជើង បន្តអះអាងថា ប្រទេសខ្លួនគ្មានជំងឺកូវីដ១៩ ស្អីហ្នឹងទេ!

​មន្ត្រីសុខាភិបាលជាន់ខ្ពស់នៅទីក្រុងព្យុងយ៉ាង បានទទូចថា ប្រទេសកូរ៉េខាងជើងនៅតែមិនមានការឆ្លងជំងឺកូវីដ១៩ បើទោះបីជាមានការមន្ទិលសង្ស័យពីបរទេស ស្របពេលដែលករណីឆ្លងនៃជំងឺនេះបានកើនលើស១លាននាក់ នៅទូទាំងពិភពលោកក៏ដោយ។ កូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួនយ៉ាងឆាប់រហ័ស បន្ទាប់ពីវីរុសកូវីដ១៩ ត្រូវបានគេរកឃើញដំបូងនៅចិន ដែលជាប្រទេសជិតខាងរបស់ខ្លួន កាលពីខែមករា ហើយបានដាក់ចេញនូវវិធានការទប់ស្កាត់យ៉ាងតឹងរឹងទៀតផង។ លោក Pak Myong Su ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺរាតត្បាតរបស់កូរ៉េខាងជើង បានទទូចថា កិច្ចខិតខំប្រឹងប្រែងនេះបានទទួលជោគជ័យទាំងស្រុង។

ករណីឆ្លងកូវីដ១៩ កើនលើស ១លានករណីហើយ នៅទូទាំងពិភពលោក!

យោងតាមតួលេខចុងក្រោយពីសាកលវិទ្យាល័យ Johns Hopkins University បានបង្ហាញថា មានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងមួយលានករណីហើយ នៅទូទាំងពិភពលោក។ ក្នុងនោះផងដែរ មនុស្សជាង ៥១ ០០០នាក់បានស្លាប់ ហើយជាង ២០៨ ០០០នាក់ផ្សេងទៀត បានជាសះស្បើយវិញ។ នេះបើយោងតាមតួលេខរបស់សាកលវិទ្យាល័យខាងលើដដែល។ គួរឲ្យដឹងថា រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ១៩

អ៉ីតាលី បន្តមានមនុស្សស្លាប់ច្រើនជាងគេលើពិភពលោក រហូតដល់ ១៣,១៥៥នាក់ ដោយសារ COVID-19

(រ៉ូម)៖ តួលេខចុងក្រោយចេញដោយអាជ្ញាធរអ៉ីតាលី បានឲ្យដឹងនៅយប់ថ្ងៃពុធថា នៅរយៈពេល ២៤ម៉ោងមុននេះ មនុស្សសរុប ៧២៧នាក់បន្ថែមទៀតបានស្លាប់ ដោយសារតែជំងឺរាតត្បាតសកល COVID-19 ខណៈអ្នកឆ្លងថ្មីៗទៀតមានសរុប ២,៩៣៧ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។ តួលេខថ្មីខាងលើនេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារតែជំងឺបង្កឡើង

Covid-19: ថ្ងៃនេះ ករណីជាសះស្បើយមាន៩នាក់ ហើយមានករណីឆ្លងថ្មី១នាក់

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា  ក្រសួងសុខាភិបាល រកឃើញថា មានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន១នាក់ ដែលចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១១០ករណី។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន

ឆ្មា​មួយ​ក្បាល​នៅ​ហុងកុង ត្រូវគេរ​ធ្វើតេស្ត​រកឃើញ មាន​វីរុស​កូ​រ៉ូ​ណា​

សត្វ​ឆ្មា​ចិ​ញ្ជឹ​ម​មួយ​ក្បាល ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​នៅ​ហុងកុង ក្រោយពេល​ម្ចាស់​របស់​វា​មាន​ផ្ទុក​វីរុស​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយកដ្ឋាន​កសិកម្ម និង​ជលផល​។ ​ ​នៅក្នុង​សេចក្តី​ប្រកា​ល​កាលពី​ថ្ងៃ​អង្គារ នាយក​រដ្ឋា​ន​ខាងលើ​បាន​ថ្លែងថា បច្ចុប្បន្ន មិនមាន​ភ​ស្ថុ​តាង​ណាមួយ​បង្ហាញថា សត្វ​ចិ​ញ្ជឹ​ម​ជា​ប្រភព​នៃ​វីរុស COVID-19 នោះឡើយ ហើយ​ម្ចាស់​សត្វ​ទាំងឡាយ មិនគួរ​បោះបង់ចោល​ស​ត្វ​ពួកគេ​ឡើយ​។​ ​អង្គការ​សុខភាព​ពិភពលោក ក៏បាន​អះអាង​នៅលើ​គេហទំព័រ​របស់ខ្លួន​ផងដែរ​ថា មិនមាន​ភស្តុតាង​ណាមួយ​បង្ហាញថា ឆ្កែ ឆ្មា

ញាក់សាច់! រកឃើញអាល់កុលក្លែងក្លាយ​ ៣០០០លីត្រ ត្រូវឈ្មួញខិលខូច បម្រុងលក់ចូលទីផ្សារ នៅភ្នំពេញ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ ២០២០នេះ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះចាប់អាល់កុលក្លែងក្លាយ (មេតាណុល) នៅតាមបណ្តោយវិថីសម្តេចតេជោហ៊ុនសែន (៦០ម៉ែត្រ) បានចំនួន

ព្រះបដិមាសីសៈចំនួន២ ត្រូវបានលើកចេញពីប្រឡាយទឹកនៅខ្លោងទ្វារខ្មោច

ព្រះបដិមាសីសៈចំនួន២ មានទេវតាចំនួន១ អសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ លោក ឈូក សុម៉ាឡា មន្ត្រីជំនាញចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ឱ្យដឹងថា លក្ខណៈនៃព្រះបដិមាសីសៈទេវតាដែលបានប្រទះឃើញមាន៤បំណែក គឺព្រះសីសៈទាំងមូលដាច់ត្រឹមមាត់ ហើយខូចខាតផ្នួងសក់ បំណែកច្រមុះរបេះពីខ្ទង់