ទីបំផុតឥណ្ឌាសម្រេចហាមឃាត់ App របស់ចិនចំនួន ៥៩ រួមមានទាំង TikTok ជាអចិន្រ្តៃយ៍

(ញ៉ូវដេលី)៖ ក្រសួងអេឡិចត្រូនិចនិងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា បានចេញសេចក្ដីជូនដំណឹងថ្មីថា រដ្ឋាភិបាលឥណ្ឌា បានសម្រេចធ្វើការហាមឃាត់ កម្មវិធី App របស់ចិនចំនួន ៥៩ ក្នុងនោះរួមមានទាំង TikTok ជាអចិន្រ្តៃយ៍ ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ កាសែត Times

Apple និង Hyundai គ្រោងផលិតរថយន្តអគ្គិសនីបើកបរដោយស្វ័យប្រវត្តិនៅឆ្នាំ២០២៤

(អាមេរិក)៖ ក្រុមហ៊ុន Hyundai Motor និង Apple Inc មានគម្រោងនឹងចុះកិច្ចព្រមព្រៀងជាដៃគូសហការ ក្នុងការផលិតរថយន្ត អគ្គិសនីបើកបរដោយស្វ័យប្រវត្តិនៅក្នុងអំឡុងខែមីនា ខាងមុខនេះ ខណៈដែល សង្វាក់ផលិតកម្មនឹងចាប់ផ្ដើមនៅឆ្នាំ២០២៤ នៅក្នុង ទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។ កាសែតក្នុងស្រុក

Samsung ប្រកាសបង្ហាញ Galaxy Note 20 ចំនួន២ម៉ូដែល និង Galaxy Z Fold 2 ជាផ្លូវការ

(បរទេស)៖ ក្រុមហ៊ុន Samsung នៅថ្ងៃនេះ បានរៀបចំមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងគក្រើកពិភពលោក ដោយបានប្រកាសបង្ហាញនូវផលិតផល ថ្មីៗ ជាច្រើនរបស់ខ្លួន រួមជាមួយនឹងបញ្ចេកវិទ្យាដ៏សម្បូរបែប និងចុងក្រោយបំផុត។ នៅក្នុងមហាព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung បានប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីចំនួនពីរម៉ូដែលគឺ Galaxy Note 20 និង Galaxy Note

ក្រុមហ៊ុន Google ប្រកាសបង្ហាញស្មាតហ្វូន 5G ដំបូងបង្អស់របស់ខ្លួនជាផ្លូវការ

(អាមេរិក)៖ ក្រុមហ៊ុន Google បានប្រកាសបង្ហាញស្មាតហ្វូន 5G ដំបូង និងជាផ្លូវការចំនួនពីរម៉ូដែល ដោយក្នុងនោះមានតម្លៃចាប់ពី ៤៩៩ដុល្លារ អាមេរិកឡើងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។ ស្មាតហ្វូនពីរម៉ូដែលនោះមាន Pixel 4a (5G) និង Pixel

អបអរសាទរ​ខួប​៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

ភ្នំពេញ​៖​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ខួប​៣​ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃ​ការដាក់បញ្ចូល​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ​។ នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅលើ facebook ផ្លូវការ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ក្រោយ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ប្រាសាទសំបូរព្រៃគុក

TikTok ខាតលុយជាង ៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ក្រោយឥណ្ឌាបិទឆ្នាំមុន

ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ឥណ្ឌា បាន​ធ្វើ​ការ​ហាមឃាត់ ឈប់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ទូរសព្ទ ចំនួន ៥៩កម្មវិធី ដែល​មាន​នៅ​លើ​ប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS ក្រោយ​ពី​ពិនិត្យ​ឃើញ​ពី​គុណវិបត្តិ​ជា​ច្រើន ពាក់ព័ន្ធ​នឹង​កម្មវិធី​ទាំង​អស់​នេះ ដែល​ភាគ​ច្រើន​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​ពួកគេ​តែ​ប៉ុណ្ណោះ ម្យ៉ាងវិញទៀត កម្មវិធីនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ក៏ដូចជាសិទ្ធិថ្នាក់ដឹកនាំ ក្នុងការលួចទាញយកទិន្នន័យទៀតផង។ TikTok ក៏​ជា​កម្មវិធី​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​នោះ ហើយ​ការ​បិទ​ឈប់​ឲ្យ​ប្រើ​នេះ

អវកាសយានិកអាមេរិក បង្ហោះរូបភាព «សូរ្យគ្រាស» ដែលថតបានពីលើទីអវកាស

(បរទេស)៖ អវកាសយានិកម្នាក់របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហោះរូបភាពដ៏អស្ចារ្យប៉ុន្មានសន្លឹក ដែលបង្ហាញអំពីទិដ្ឋភាព «បាតុភូតសូរ្យគ្រាស» កើតឡើងកាលពីម្សិលមិញ ដោយថតបានពីលើទីអវកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។ លោក Chris Cassidy ដែលជាអវកាសយានិក NASA កំពុងស្ថិតនៅលើស្ថានីយអវកាសអន្តរជាតិ (ISS)

ប្រទេសសឹង្ហបុរីតាំងបង្ហាញមនុស្សយន្ត ដើម្បីអនុវត្តនូវការស្ថិតចម្ងាយសុវត្ថិភាព ក្នុងចំណោមអ្នកទៅលេងឧទ្យាន

(សឹង្ហបុរី)៖  នៅថ្ងៃសុក្រកន្លងទៅ ប្រទេសសឹង្ហបុរីបានដាក់បង្ហាញមនុស្សយន្ត មានរាងដូចសត្វជើងបួន ដើម្បីក្រើនរំលឹកដល់អ្នកធ្វើដំណើរតាមឧទ្យាន ដើម្បីរក្សាការឃ្លាតឆ្ងាយពីសង្គម។ នេះយោងតាមការចេញផ្សាយដោយ CGTN ។ មនុស្សយន្តនេះត្រូវបានគេដាក់ពង្រាយ ដើម្បីកាត់បន្ថយកម្លាំងមនុស្ស ដែលត្រូវការសម្រាប់ការល្បាតនៅតាមសួនច្បារ និងកាត់បន្ថយការទាក់ទងក្នុងចំណោមបុគ្គលិក។ សម្រាប់ពេលនេះ វាត្រូវបានគ្រប់គ្រងពីចម្ងាយ ប៉ុន្តែអ្នកអភិវឌ្ឍន៍របស់ខ្លួនសង្ឃឹមថា វានឹងទទួលបានស្វ័យភាពពេញលេញនាពេលអនាគត៕

សត្វគោនៅរុស្ស៊ី ពាក់ឧបករណ៍ VR ដើម្បីកាត់បន្ថយ ភាពតប់ប្រមល់ និងបង្កើនគុណភាពទឹកដោះគោ

(ម៉ូស្គូ)៖ កសិដ្ឋានមួយនៅក្នុងប្រទេសរុស្ស៊ី បានឱ្យសត្វគោចិញ្ចឹមយកទឹកដោះពាក់ឧបករណ៍ VR ដើម្បីកាត់បន្ថយ ភាព តប់ប្រមល់ និងបង្កើនគុណភាពទឹកដោះគោ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ ឧបករណ៍ VR ត្រូវបំពាក់នៅលើក្បាលសត្វគោ ដើម្បីឱ្យពួកវាមានអារម្មណ៍ស្រស់ស្រាយ មើលទៅដូចជានៅវាលស្មៅ ដ៏ស្រស់ត្រកាលនារដូវក្ដៅ។

រថយន្តភីកអាប់ Cybertruck ប្រើថាមពលអគ្គិសនី ទទួលការកក់រហូតដល់ទៅ 200,000គ្រឿង ត្រឹមរយៈពេល 2ថ្ងៃប៉ុណ្ណោះ

ទោះបីជារថយន្តភីកអាប់អគ្គិសនីថ្មីរបស់ Elon Musk កំពុងត្រូវបានគេសើចចំអក និងទទួលការរិះគន់ពីសំណាក់ប្រជាជននៅទូទាំងពិភពលោកក៏ដោយ វាហាក់ដូចជាអ្នកគាំទ្រនៅតែមានចំណង់ខ្លាំងលើយាននេះ។ នៅពេល Cybertruck បានបង្ហាញខ្លួននៅចុងសប្តាហ៍មុន មានមនុស្សមួយចំនួនប្រៀបធៀបវាទៅនឹងពេល Homer Simpson បានបង្ហាញស្នាដៃរចនារថយន្ត នៅពេលដែលក្រុមហ៊ុនបងប្រុសរបស់គាត់ពឹងពាក់គាត់ឱ្យជួយ ហើយអ្នកផ្សេងទៀតបានប្រៀបធៀបវាជាឡានដែលមាននៅក្នុងហ្គេមវីដេអូ Lara Croft: Tomb Raider ពីឆ្នាំ1996។